khmer eng
  • ឯកឧត្តម ឆាយ វណ្ណា អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សារបស់សមាគមប្រភពល្អកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួស ក្នុងខែRAMADAN ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សារបស់សមាគមប្រភពល្អកម្ពុជាចំនួន៣៥០នាក់ នៅមជ្ឈមណ្ឌលអប់រំតំបែ ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំតំបែ លោកមេភូមិហាកិម និងលោកគ្រូ អ្នកគ្រូ ចំនួន៣៥០នាក់។ អំណោយសម្រាប់ស្រាយបួសនេះ គឺជាអំណោយរបស់សប្បុរសជននៅប្រទេសគូវែតតាមរយះសមាគមប្រភពល្អកម្ពុជា។

    សម្រួលខ្លឹមសារ៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ